កំណាព្យខ្មែរ មេកាព្យមូលដ្ឋាន
កំណាព្យខ្មែរ
– មានបួនសម័យកាលគឺ មុនអង្គរ (នគរភ្នំមានមួយគឺ បទមេបួន ឬបទពាក្យបួន ឧទាហរណ៍ បទនាងបុកស្រូវ និងចេនឡាមានមួយបទដែរគឺ បទបថ្យាវដ្ត) អង្គរ (មានប្រាំបទគឺ កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោកាក ភុជង្គលីលា) កណ្តាល (មានតែមួយបទគឺបទពាក្យប្រាំមួយ) និងចតុម្មុខ (មានប្រាំបទគឺ បទពាក្យប្រាំពីរ ប្រាំបី ប្រាំបួន ដប់ និងបទពាក្យដប់មួយ) ។
– មាត្រកាព្យមាន១៣ និងរបៀបសូត្រ៥៦បែប។
– លក្ខណៈពិសេសមានបីធំៗគឺ ខ្លី-ខ្លឹម (គឺមិនសំដៅលើបរិមាណនោះទេ គឺមានន័យគ្រប់គ្រាន់ស្តាប់បាន) ភាសាកាព្យ (និយាយដោយប្រើពាក្យបង្កប់ន័យ គឺថា ឃ្លោងទាំងឃ្លា ឃ្លោងទាំងន័យ ចួន ផ្ទួន រណ្តំ ) មនោសញ្ចេតនា (បង្កប់នូវ ភាពរំភើប ទុក្ខសោក កម្សត់ និរាសព្រាត់ប្រាស ជាដើម)។
– ធាតុសំខាន់ៗរមានបីដែរគឺ រង្វាស់កាព្យ (យោងទៅលើព្យាង្គក្នុងឃ្លា និងរបះ ដើម្បីសម្គាល់) ចំណាប់ជួន (សូរសំឡេងគោរពតាមប្រភេទពួក អ-អ៊ រវាងស្រៈ និងព្យញ្ជនៈ) ចង្វាក់ (ការលើកដាក់សំឡេងទៅតាមបទកំណាព្យមូលដ្ឋាន នីមួយៗដែលគេកំណត់)។
– កាព្យមូលដ្ឋាននីមួយៗមានធាតុសំខាន់បួនគឺ រង្វាស់កាព្យ ចំណាប់ចួន បរិយាកាស និងចង្វាក់។
– សញ្ញាសម្គាល់មានបីគឺ ចួន ផ្ទួន រណ្តំ។
សិក្សាស្រាវជ្រាវដោយ លោក គិន ធារ៉ា
ចុចលើរូបដើម្បីពង្រីក / Cliquez sur l’image pour l’agrandir
ប្រភព ៖ បណ្ដាញសង្គម
Comments are closed.