ពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩
អត្ថបទខ្លី រៀបរៀងដោយ ៖ សិស្សានុសិស្សថ្នាក់ 4ème ថ្នាក់ភាសាខ្មែរ ឆ្នាំសិក្សា ២០១៨-២០១៩
នាថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ១៦ ល្ងាច សិស្សានុសិស្សថ្នាក់មធ្យមសិក្សាដែលរៀនភាសាខ្មែរនៅវិទ្យាល័យបារាំងរ៉ឺណេដេកាត បានរួមគ្នារៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខែ្មរ ក្រោមការគ្រប់គ្រងរបស់លោកគ្រូភាសាខ្មែរខាងមធ្យមសិក្សា គឺលោកគ្រូ សេង ផលអ៊ី លោកគ្រូ ណី សុក្រា និងលោកគ្រូព្រំ ចាន់ណា។ ពិធីអបអរសាទរបុណ្យចូលឆ្នាំខ្មែរខាងលើនេះ ត្រូវបានចូលរួមពីគ្រប់សិស្សានុសិស្ស បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់នៃវិទ្យាល័យបារាំងរ៉ឺណេដេកាត។ នៅក្នុងពិធីបុណ្យនេះមានល្បែងប្រជាប្រិយខ្មែរ ដូចជា ៖ បោះអង្គុញ ចោលឈូង លាក់កន្សែង លោតបាវ ទាញព្រ័ត្រ ។ល។ ព្រមទាំងមានការលក់អាហារ និងបងែ្អមខែ្មរ រៀបចំដោយក្រុមសិស្សានុសិស្សថ្នាក់ភាសាខ្មែរ ដែលមានដូចជា នំបញ្ជុកសម្លការ៉ី សម្លខ្មែរ ទឹកកកឈូស បង្អែមបាយដំណើបស្វាយ និងភេសជ្ជៈផ្សេងៗទៀត។ មិនតែប៉ុណ្ណោះមានសកម្មភាពនានាដូចជាការសម្ដែង រាំ ច្រៀង ការថតរូប ការស្លៀកសម្លៀកបំពាក់ខ្មែរ ការធ្វើបទបង្ហាញស្ដីពីពិធីបុណ្យចូលឆ្នាំខ្មែរ ជាដើម។

ខ្ញុំគិតថានាឆ្នាំនេះ ក៏ដូចឆ្នាំមុនដែរ គឺមានសិស្សានុសសិស្សពីគ្រប់ថ្នាក់ ព្រមទាំងបុគ្គលិកវិទ្យាល័យបារាំងរ៉ឺណេដេកាតទាំងអស់បានមកចូលរួមលេងល្បែងប្រជាប្រិយ ញ៉ាំអាហារ និងបង្អែមខ្មែរ និងចូលរួមស្វែងយល់ពីវប្បធម៌ និងទំនៀមទំលាប់ខ្មែរយ៉ាងសប្បាយរីករាយ។ នៅក្នុងឱកាសនោះដែរ សិស្សានុសិស្សគ្រប់ថ្នាក់បានសម្រាកពីការសិក្សា និង បានលេងកម្សាន្ដ និងចូលរួមសប្បាយរីករាយគ្រប់ៗគ្នា។
ចុចលើរូបភាពនីមួយៗដើម្បីពង្រីករូប
សិស្សថ្នាក់ 4e ការស្លៀកសំលៀកបំពាក់ខ្មែរ សិស្សថ្នាក់ 2nd ការស្លៀកសំលៀកបំពាក់ខ្មែរ ការស្លៀកសំលៀកបំពាក់ខ្មែរ ការស្លៀកសំលៀកបំពាក់ខ្មែរ លោកនាយកវិទ្យាល័យជាមួយនឹងការស្លៀកសំលៀកបំពាក់ខ្មែរ ការស្លៀកសំលៀកបំពាក់ខ្មែរ ការស្លៀកសំលៀកបំពាក់ខ្មែរ ការស្លៀកសំលៀកបំពាក់ខ្មែរ ការស្លៀកសំលៀកបំពាក់ខ្មែរ សិស្សថ្នាក់ 1ère សិស្សថ្នាក់ Terminale ក្រុមភាសាខ្មែរ សិស្សថ្នាក់ Terminale លោកគ្រូថ្នាក់បឋម និងមធ្យមសិក្សា ក្រុមការងារសកម្ម លោកគ្រូថ្នាក់មធ្យមសិក្សា
នៅក្នុងឱកាសចូលឆ្នាំខ្មែរនេះ សិស្សានុសិស្សថ្នាក់ខ្មែរបានរៀបចំល្បែងប្រជាប្រិយ។ ល្បែងទាំងអស់នេះបានរៀបចំនៅតាមទីកន្លែងនានានៅក្នុងសាលាទាំងមូល។ ល្បែងប្រជាប្រិយទាំងអស់បានមានការចូលរួមពីសិស្សានុសិស្សមធ្យមសិក្សាគ្រប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូគ្រប់ជាតិសាសន៍ចម្រុះ ដែលក្នុងនោះមាន បារាំង ខ្មែរ ចិន ជប៉ុន វៀតណាម ស្វីស។ល។ ទាំងអស់គ្នាបានរួមគ្នាទៅលេងល្បែងប្រជាប្រិយ និងស្វែងយល់ពីទំនៀមទម្លាប់នៃពិធីបុណ្យចូលឆ្នាំខ្មែរ ព្រមទាំងស្គាល់ពីវប្បធម៌ សម្លៀកបំពាក់ប្រពៃណី និងបុរាណ របាំ ជាដើម។
អត្ថបទសរសេរដោយសិស្សថ្នាក់ 4ème (Viphup Reach, Dalina, Weerawin De Kenrattha, Sethaneta et Lisa)
ការច្រៀងចម្រៀងប្រជាប្រិយខ្មែរ របស់សិស្សថ្នាក់ 4ème ការលក់នំ និងភេសជ្ជៈរបស់សិស្សថ្នាក់ 3ème
Comments are closed.