Skip to content

May 10, 2019

ដំណើរទស្សនាអាគារ និងសំណង់សល់ពីរបបអាណានិគម ឆ្នាំ២០១៩

by NEY SOKRA

ក្នុង​ក្របខ័ណ្ឌ​​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​សាលា​បារាំង​ដេកាត​ សិស្សានុសិស្ស​ថ្នាក់​3ème A 3ème B និង​3ème C (សម្រាប់​តែ​សិស្ស​ក្នុង​ក្រុម​ភាសា​ខ្មែរ​ប៉ុណ្ណោះ) នឹង​មាន​ដំណើរ​ទស្សនកិច្ចសិក្សា​មួយ​ក្រោម​ប្រធាន​បទ​ “​ការ​សិក្សា​ស្វែងយល់​​ពី​ស្ថាបត្យកម្ម​របស់​រាជធានី​ភ្នំពេញ “។

ដំណើរ​ទស្សនកិច្ចសិក្សា​នេះ​មាន​វត្ថុ​បំណង​ដូច​ខាង​ក្រោម ៖

  • ចង់​​ឲ្យ​សិស្សានុសិស្ស​បាន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ​ តាម​រយៈ​ការ​ទស្សនា​អាគារ​នានា​​ដែល​សល់​ពី​សម័យ​បុរាណ និង​សម័យ​អាណានិគម
  • អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​បាន​អនុវត្ត​​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ការ​និយាយ​ស្ដី​ និង​ការ​​ស្ដាប់​ តាម​​របៀប​ផ្សេង​ខុស​ពី​ការ​បង្រៀន​នៅ​ក្នុង​សាលា
  • ចង់​ឲ្យ​សិស្សានុសិស្ស​​រៀន​ប្រើប្រាស់​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​​សង្កេត និង​ការ​កត់ត្រា​ដែល​បាន​មក​ពី​ការ​ធ្វើ​ការ​ទស្សនា​ទីកន្លែង​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ យក​មក​ធ្វើ​ជា​បទ​បង្ហាញ​មួយ​ជា​ក្រុម​នៅ​ក្នុង​ថ្នាក់​រៀន ព្រមទាំងធ្វើបទយកការណ៍ជាវីដេអូអមជាមួយនឹងសេចក្ដីអត្ថាធិប្បាយជាភាសាខ្មែរ

នាខែមីនា ឆ្នាំ២០១៩ យើងខ្ញុំជាគ្រូថ្នាក់ភាសាខ្មែរខាងមធ្យមសិក្សាបានរៀបចំទស្សនកិច្ចសិក្សាមួយក្រោមប្រធានបទ ដំណើរទស្សនាអាគារ និងសំណង់សល់ពីរបបអាណានិគមបារាំង ។ ទស្សនកិច្ចសិក្សាមួយនេះធ្វើឡើងសម្រាប់សិស្សានុសិស្សថ្នាក់ទី3ème ក្រុមភាសាខ្មែរទាំងអស់ ដើម្បីឱ្យយពួកគេបានស្វែងយល់ប្រវត្តិ និងស្គាល់ពីសំណង់អាគារមួយចំនួនដែលបានសាងសង់ក្រោមរបបអាណានិគមបារាំង នៅទីក្រុងភ្នំពេញ។

ទស្សនកិច្ចសិក្សារៀបចំ និងដឹកនាំដោយលោកគ្រូ ចាន់ណា លោកគ្រូ អ៊ី និងលោកគ្រូសុក្រា ព្រមជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ គឺលោក វិបុល។

សូមចុចលើវីដេអូសកម្មភាពដែលធ្វើឡើងដោយក្រុមសិស្សដែលបានចូលរួមដំណើរទស្សនាខាងក្រោម

Read more from default Categories

Comments are closed.

%d bloggers like this: