ចម្បាំងក្នុងលំហ
អត្ថបទខ្លីសរសេរដោយសិស្សានុសិស្សថ្នាក់ Terminale ក្រុមភាសាខ្មែរ ៖ ទិវាសិល្បៈ ចម្បាំងក្នុងលំហ
ថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វិទ្យាល័យបារាំងរ៉ឺនេដេកាតបានរៀបចំទិវាសិល្បៈ ក្រោមប្រធានបទ៖ សិល្បៈ និងវិទ្យាសាស្រ្ត ដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់6e ដល់ថ្នាក់4e ក្រោមការគ្រប់គ្រង និងណែនាំដោយលោកគ្រូ ព្រំ ចាន់ណា លោកគ្រូ សេង ផលអ៊ី និងលោកគ្រូ ណី សុក្រា។ នៅក្នុងសកម្មភាពនេះ វិចិត្រករវ័យក្មេងដែលពោរពេញទៅដោយ ទេពកោសល្យ គឺលោក គង់ វិបស្សនា ដែលជាសិស្សថ្នាក់4e ដើរតួជាគ្រូបង្រៀនគូរគំនូរដល់សិស្សានុសិស្សដទៃទៀត។
ពួកគាត់បានរួមគ្នាគូរគំនូរសិល្បៈបុរាណខ្មែរ ដោយលើកយកតួអង្គព្រះរាមកំពុងលើកធ្នូធ្វើសឹក។ ពួកគាត់ឱ្យឈ្មោះស្នាដៃនេះថា ៖ ចម្បាំងក្នុងលំហ ក្នុងគោលបំណងបង្ហាញពីសិល្បៈខ្មែរ ដោយមានទំនាក់ទំនងជាមួយនឹងវិទ្យាសាស្រ្ត។ ពួកគាត់បានប្រើពេលសរុប ៩ ម៉ោង ក្នុងសកម្មភាពគូរគំនូរនេះ។ ប្អូនប្រុស វិបស្សនា បានគូរយ៉ាងផ្ចិតផ្ចង់ផ្នែកក្បាលរបស់គំនូរ ចម្បាំងក្នុងលំហ ពីព្រោះផ្នែកនោះជាផ្នែកដែលពិបាកគូរ ដូច្នេះការគូរផ្នែកក្បាលរបស់រូបនោះ ទាមទារឱ្យវិចិត្រករ ដែលមានទេពកោសល្យខ្ពស់ទើបអាចគូរ និងឆ្លាក់ក្បាច់បានល្អស្អាត។ រីឯផ្នែកខ្លួនប្រាណរបស់តួរអង្គ សិស្សានុសិស្សផ្សេងៗបានចូលរួមគូរបន្តបន្ទាប់ ហើយប្អូនប្រុសវិបស្សនា កែតម្រូវតាមក្រោយ។
គោលបំណងក្នុងការគូរគំនូរនេះ គឺចង់ចែករំលែកឱ្យសិស្សានុសិស្សជាតិសាសន៍ចម្រុះ ដែលសិក្សានៅវិទ្យាល័យបារាំងរ៉ឺនេដេកាត យល់ដឹងពីវប្បធម៍ សិល្បៈខ្មែរ នាទិវាសិល្បៈនេះ៕
រូបភាពដកស្រង់ពីកិច្ចការគូរគំនូរជាដំណាក់កាលៗ
Comments are closed.