ពិព័រណ៍សៀវភៅឆ្នាំ២០១៨

យ៉ាងហោចមានស្តង់សៀវភៅ១១០ស្តង់ ត្រៀមបង្ហាញខ្លួននៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ ដែលព្រឹត្តការណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី៧ដល់ថ្ងៃទី៩ធ្នូ ក្រោមប្រធានបទ«សៀវភៅរស់ ចំណេះរីក»។ ឥទ្ធិពលនៃពិព័រណ៍សៀវភៅដែលរៀបចំតាំងតែពីឆ្នាំទី១ដល់ឆ្នាំទី៧នេះ ត្រូវបានប្រធានបណ្ណាល័យជាតិកត់សម្គាល់ថា ប្រជាជនចាប់អារម្មណ៍នូវការអាន តែមិនទាន់យកការអានជាទម្លាប់។ (ដកស្រង់ចេញពីវិទ្យុបារាំង RFI)
សិស្សថ្នាក់4ème ក្រុមថ្នាក់ភាសាខ្មែរ ជាមួយនឹងគ្រូដឹកនាំ២រូបគឺ លោកស្រី Magali Hervo (បណ្ណារក្សខាងមធ្យមសិក្សា) និងលោកគ្រូ ណី សុក្រា (គ្រូថ្នាក់ភាសាខ្មែរខាងមធ្យមសិក្សា) បានចូលរួមទស្សនាការតាំងពិព័ណ៌សៀវភៅ នឹងបានចូលរួមចំណែកក្នុងការជាវសៀវភៅលើប្រធានបទចម្រុះ ដើម្បីយកមក តម្កល់ទុកនៅក្នុងបណ្ណាល័យខាងមធ្យមសិក្សា ក្នុងគោលបំណងជួយជម្រុញការអាន និងលើកស្ទួយភាសាខ្មែរឱ្យបានទូលំទូលាយ។ សិស្សានុសិស្សនៅវិទ្យាល័យបារាំងរ៉ឺនេដេកាត អាចមកចូលអាននៅក្នុងបណ្ណាល័យ ខាងមធ្យមសិក្សា និងអាចខ្ចីសៀវភៅទាំងនោះទៅអាននៅផ្ទះបាន៕




Comments are closed.