Skip to content

May 24, 2018

សកម្មភាពពួកយើង

by NEY SOKRA

នៅក្នុងទំព័រ សកម្មភាពពួកយើង នេះប្អូនៗសិស្សានុសិស្ស ក៏ដូចជាលោកអ្នកអានគ្រប់រូប នឹងបានស្វែងយល់នូវសកម្មភាព និងព្រឹត្តការណ៍នានា ព្រមទាំងដំណើរទស្សនកិច្ចសិក្សាមួយចំនួន ដែលសិស្សានុសិស្ស និងលោកគ្រូ ថ្នាក់ភាសាខ្មែររបស់យើង បានធ្វើក្នុងការបង្ហាត់បង្រៀន និងសិក្សាភាសាខ្មែរ។

សូមប្អូនៗសិស្សានុសិស្ស និងលោកអ្នកអានរីករាយ និងស្វែងយល់ ពីសកម្មភាពរបស់ពួកយើងដូចខាងក្រោម ៖


មាតិកាសង្ខេប / Sommaires
Les activités des classes khmères au LFRD


  • ពិធីបុណ្យចូលឆ្នាំខ្មែរនៅវិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញ ២០១៩ / Nouvel an khmer 2019 au LFRD

នាថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ១៦ ល្ងាច សិស្សានុសិស្សថ្នាក់មធ្យមសិក្សាដែលរៀនភាសាខ្មែរនៅវិទ្យាល័យបារាំងរ៉ឺណេដេកាត បានរួមគ្នារៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខែ្មរ … ចុចទីនេះដើម្បីអានបន្ត

ក្នុង​ក្របខ័ណ្ឌ​​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​សាលា​បារាំង​រ៉ឺនេដេកាត​ សិស្សានុសិស្ស​ថ្នាក់​3ème A 3ème B និង​3ème C (សម្រាប់​តែ​សិស្ស​ក្នុង​ក្រុម​ភាសា​ខ្មែរ​ប៉ុណ្ណោះ) នឹង​មាន​ដំណើរ​ទស្សនកិច្ចសិក្សា​មួយ​ក្រោម​ប្រធាន​បទ​ “​ការ​សិក្សា​ស្វែងយល់​​ពី​ស្ថាបត្យកម្ម​របស់​រាជធានី​ភ្នំពេញ” ។ សូមចុចទីនេះដើម្បីអានបន្ដ។

  • ទិវាសិល្បៈ ២០១៩ ៖ ចម្បាំងក្នុងលំហ / Fête des arts 2019

ថ្ងៃទី៤​ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩​ វិទ្យាល័យបារាំងរ៉ឺនេដេកាត​បានរៀបចំទិវាសិល្បៈ ក្រោមប្រធានបទ៖សិល្បៈ និងវិទ្យាសាស្រ្ត​ ដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់​6e ដល់ថ្នាក់4e ក្រោមការគ្រប់គ្រង និងណែនាំដោយលោកគ្រូ​ ព្រំ​ ចាន់ណា​ លោកគ្រូ សេង ផលអ៊ី​ និងលោកគ្រូ​ ណី សុក្រា​ ។ ចុចទីនេះដើម្បីអានបន្ត

  • ការយាងបំពេញព្រះរាជទស្សនកិច្ច នៅវិទ្យាល័យបារាំងរុឺនេដេកាត របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ / Visite de la reine mère au LFRD

នាវេលាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ច វិទ្យាល័យរុឺណេដេកាត រាជធានីភ្នំពេញ ។ ចុចទីនេះដើម្បីទស្សនាបទយកការណ៍លម្អិត

  • ដំណើរកម្សាន្ដសិក្សាទៅកាន់ខេត្តសៀមរាប / Sortie à Siem Reap 2019

សិស្សថ្នាក់5ème A B និងC បានធ្វើដំណើរកម្សាន្ដសិក្សាទៅកាន់ខេត្តសៀមរាប ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ សូមចុចទីនេះដើម្បីអានបន្ត។

  • ពិព័ណ៌សៀវភៅឆ្នាំ២០១៨ នៅបណ្ណាល័យជាតិ / Exposition des livres à la bibliothèque nationale

សិស្សថ្នាក់4ème ថ្នាក់ភាសាខ្មែរជាមួយនឹងគ្រូដឹកនាំ២រូបគឺ លោកស្រី Magali Hervo (បណ្ណារក្សខាងមធ្យមសិក្សា) និងលោកគ្រូ ណី សុក្រា (គ្រូថ្នាក់ភាសាខ្មែរខាងមធ្យមសិក្សា) បានចូលរួមទស្សនាការតាំងពិព័ណ៌សៀវភៅ នឹងបានចូលរួមចំណែកក្នុងការជាវសៀវភៅលើប្រធានបទចម្រុះ ដើម្បីយកមក តម្កល់ទុកនៅក្នុងបណ្ណាល័យខាងមធ្យមសិក្សា ក្នុងគោលបំណងជួយជម្រុញការអាន និងលើកស្ទួយភាសាខ្មែរឱ្យបានទូលំទូលាយ។ សូមចុចទីនេះដើម្បីអានបន្ត។

  • ដំណើរទស្សនាសំណង់ និងអាគារដែលសល់ពីរបបអណានិគមបារាំង ឆ្នាំ២០១៨ / Visite des bâtiments coloniaux 2018

ក្នុង​ក្របខ័ណ្ឌ​​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​សាលា​បារាំង​រ៉ឺនេដេកាត​ សិស្សានុសិស្ស​ថ្នាក់​3ème A 3ème B និង​3ème C (សម្រាប់​តែ​សិស្ស​ក្នុង​ក្រុម​ភាសា​ខ្មែរ​ប៉ុណ្ណោះ) នឹង​មាន​ដំណើរ​ទស្សនកិច្ចសិក្សា​មួយ​ក្រោម​ប្រធាន​បទ​ “​ការ​សិក្សា​ស្វែងយល់​​ពី​ស្ថាបត្យកម្ម​របស់​រាជធានី​ភ្នំពេញ” ។ សូមចុចទីនេះដើម្បីអានបន្ដ។

  • ពិធីបុណ្យចូលឆ្នាំខ្មែរនៅវិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញ ២០១៨ / Nouvel an khmer au LFRD 2018

នាថ្ងៃសុក្រ ទី៤ ខែមេសាកន្លងទៅនេះ វិទ្យាល័យបារាំងរ៉ឺនេដេកាតបានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្សគ្រប់កម្រិត លោកគ្រូ អ្នកគ្រូ បុគ្គលិករបស់សាលា ព្រមទាំងមាតាបិតាសិស្សផងដែរ។

– ចុចទីនេះដើម្បីមើលកម្មវិធីពិធីបុណ្យចូលឆ្នាំខ្មែរនៅវិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញ ២០១៨

– ចុចទីនេះដើម្បីមើលវីដេអូពិធីបុណ្យចូលឆ្នាំខ្មែរនៅវិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញ ២០១៨

  • ទិវាសាលាបើកចំហ ឆ្នាំ២០១៥ / Journée des portes ouvertes au LFRD 2015

នាថ្ងៃសុក្រ ទី២៦ ខែមិថុនា សាលាបារាំងដេកាតបានប្រារព្ធទិវាសាលាបើកចំហ (Journée des portes ouvertes) ដើម្បីជួបជុំសិស្សានុសិស្ស សាស្រ្តាចារ្យ និងមាតាបិតាជាច្រើនមុននឹងបែកគ្នាពេលវិស្សមកាល (២០១៤-២០១៥)។ ពួកគេមកលេង និងទស្សនាកម្មវិធីផេ្សងៗដូចជាការប្រគុំតន្ត្រី ការតាំងពិពណ៌សៀវភៅ ការសំដែងល្ខោន និងកម្មវិធីដទៃទៀតដែលរៀបចំដោយសាស្រ្តាចារ្យ និងសិស្សានុសិស្សទាំងអស់។ ចុចទីនេះដើម្បីអានបន្ត

  • ការអាន និងការនិទានរឿងឲ្យកុមារស្តាប់ / Lecture des contes aux élèves des classes primaires

នាខែមិថុនា ឆ្នាំ២០១៥ យើងខ្ញុំជាគ្រូថ្នាក់ភាសាខ្មែរខាងមធ្យមសិក្សាបានសហការជាមួយអង្គការស៊ីប៉ា​បង្កើតកម្មវិធីសិក្សាភាសាខ្មែរមួយក្រោមប្រធានបទ ការអាន និងការនិទានរឿងឲ្យកុមារស្តាប់ ។ កម្មវិធីសិក្សានេះធ្វើឡើងសម្រាប់សិស្សានុសិស្សថ្នាក់ទី៦ក្រុមភាសាខ្មែរទាំងអស់។ ចុចទីនេះដើម្បីអានបន្ត

  • ដំណើរទស្សនាអាគារ និងសំណង់សល់ពីរបបអាណានិគមបារាំង ឆ្នាំ២០១៥ / Visite des bâtiments coloniaux 2015

នាខែមីនា ឆ្នាំ២០១៥ យើងខ្ញុំជាគ្រូថ្នាក់ភាសាខ្មែរខាងមធ្យមសិក្សាបានរៀបចំទស្សនកិច្ចសិក្សាមួយក្រោមប្រធានបទ ដំណើរទស្សនាអាគារ និងសំណង់សល់ពីរបបអាណានិគមបារាំងចុចទីនេះដើម្បីអានបន្ត

Comments are closed.

%d bloggers like this: