Skip to content
3

ល្បែងតែងល្បះ

សកម្មភាពពួកយើង > ល្បែងតែងល្បះ

របៀបតែងល្បះ ៖ សិស្សខិតខំស្វែងរកពាក្យដោយការពិភាក្សាជាក្រុម និងការប្រើវចនានុក្រមខ្មែរ (ជាសៀវភៅ និងជាកម្មវិធីវចនានុក្រមដែលមានក្នុងកុំព្យូទ័រ ឬថេប្លេត ឬទូរសព្ទឆ្លាតវៃ) មកធ្វើជាប្រយោគដែលវែងជាងគេ ហើយមានអត្ថន័យគ្រប់គ្រាន់ និងកំប្លែង។

គោលបំណង ៖ ពង្រឹង និងបង្កើនផ្នែកវាក្យសព្ទ ព្រមទាំងអក្ខរាវិរុទ្ធ។

ប្រិយមិត្តអ្នកអានទំព័ររបស់យើងខ្ញុំក៏អាចចូលរួមតែង និងសរសេរល្បះដែលប្រើ ព្យញ្ជនៈជួនៗដូចខាងក្រោមបានដែរ ដោយគ្រាន់តែសរសេរល្បះរបស់អ្នក នៅក្នុង Comment ដែលស្ថិតនៅខាងក្រោមនៃទំព័រនេះ (សូមអូសទៅខាងក្រោម) ឬដោយចុច ទីនេះ

ល្បះ

កង្កែប និងគីង្គក់ជិះកង់ចូលព្រៃកកោះបុកដើមកោងកាងនៅកោះកុង។
ខ្លាខ្មៅខំខាំខោខៀវខ្ញុំ។
ខ្លាឃ្មុំខ្មៅខ្ញុំខ្លះ ខ្លាចខ្មោចខ្លាខ្លាំងណាស់។
គីង្គក់ជើងគគ្រិចស្បែកគគ្រើមវារគើមៗជិតគល់គគីរ។
មេឃុំឃោរឃៅរវាយចៅឃឹមបែកញើសគរឃៀរ។
ក្ងោកដើរងីកងាកដូចអត់ងងុយពេលយប់ងងឹត។
បុរសបារាំងអាយុសាមសិបប្រាំបួនឆ្នាំ ជិះក្របីប្រាំពីបាត់ដំបង មកបរិភោគបបរប្រម៉ាត់បបែលបានបួន ប្រភេទ ជាមួយបាយបីចាន និងលេងបៀជាមួយបងប្អូនប្រុសៗប្រហែលប្រាំនាក់៕
ពូពិសិដ្ឋពិសាស៊ុបពពែពិសេសរាល់ថ្ងៃពុធ។
មេមាន់ និងមូសមូលមួយមកមើលមនុស្សម្នាក់មានម៉ូតូមាស តែមិនមានម្ដាយ។
រៀងរាល់ថ្ងៃម៉ារា ទៅសាលារៀនរាំរបស់នាងដោយរីករាយ ជាមួយរុយឈ្មោះរាសី។
3 Comments Post a comment
  1. NEY SOKRA
    Sep 4 2020

    បាទ។ ខ្ញុំនឹងធ្វើវាជាបន្តបន្ទាប់។

  2. Anonymous
    Jul 2 2020

    បាទខ្ញុំបាទចង់អោយលោកគ្រូជួយធ្វើមេរៀនថ្នាក់បឋមបន្ថែមទៀត

  3. Silen YONG
    Mar 16 2020

    It was very great idea but should complete the sentence with other letters.

សូមសរសេរការអត្ថាធិប្បាយរបស់អ្នកខាងក្រោម

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: