ទំព័រដើម_archive

ការសិក្សាភាសាខ្មែរ នៅវិទ្យាល័យបារាំងរ៉ឺនេដេកាត
- លើកស្ទួយភាសាជាតិ
- ពង្រឹងសមត្ថភាពសិស្សានុសិស្ស ដែលនិយាយ និងរៀនភាសាខ្មែរ ឱ្យចេះប្រើប្រាស់ ភាសាជាតិបានកាន់តែប្រសើរ
- ជួយពួកគាត់ឱ្យមានភាពងាយស្រួលក្នុងការបន្ត ការសិក្សានៅមហាវិទ្យាល័យនៅកម្ពុជា ក្រោយរៀនចប់
- ជួយឱ្យពួកគាត់ងាយស្រួល រកការងារធ្វើនៅក្នុងស្រុក
តើគេហទំព័រ រៀន និងបង្រៀនភាសាខ្មែរ មានគោលបំណងអ្វី?
- ពង្រឹងបន្ថែមការសិក្សា ភាសាខ្មែរដល់សិស្សានុសិស្ស ដែលរៀនភាសាខ្មែរ នៅវិទ្យាល័យបារាំងរ៉ឺនេដេកាតគ្រប់ថ្នាក់។ ពួកគេអាចរៀនតាមគេហទំព័រ មួយនេះដោយខ្លួនឯង បន្ថែមក្រៅពីម៉ោងសិក្សានៅសាលា។
- ចែករំលែកនូវ ឯកសារដែលទាក់ទងទៅនឹងការបង្រៀនភាសាខ្មែរ ដល់លោកគ្រូ អ្នកគ្រូ ភាសាខ្មែរដែលបង្រៀននៅវិទ្យាល័យបារាំងរ៉ឺនេដេកាត
- ឯកសារជំនួយដល់មាតាបិតាសិស្ស ឬអាណាព្យាបាលសិស្ស ក្នុងការជួយបង្ហាត់បង្រៀនភាសាខ្មែរដល់កូនៗបន្ថែម
ឯកសារមួយចំនួនគឺត្រូវបានដកស្រង់ចេញពីគេហទំព័រមជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងទំព័រ Facebook Krou Cambodia របស់ក្រសួងអប់រំ យុវជន និងកីឡា មួយចំនួនទៀតដកស្រង់ពីគេហទំព័រ និងបណ្ដាញសង្គមលើអ៊ីនធឺណិត មួយចំនួនផ្សេងទៀត ជាឯកសារពហុព័ត៌មាន ដែលបានបង្កើតឡើងដោយរូបខ្ញុំផ្ទាល់ ព្រមទាំងលោកគ្រូ អ្នកគ្រូភាសាខ្មែរ នៅវិទ្យាល័យបារាំងរ៉ឺនេដេកាត។
ចំណាំ ៖ រាល់ឯកសារដែលមានក្នុងគេហទំព័រនេះ គឺយកមកក្នុងគោលបំណងចែករំលែកការសិក្សា និងការបង្រៀនភាសាខ្មែរ ដើម្បីលើកស្ទួយភាសាជាតិ។ ខ្ញុំបាទពុំមានគោលបំណងអាជីវកម្មណាមួយឡើយ។ ហេតុដូចបានជម្រាបជូនខាងលើ ប្រសិនបើមាន ឯកសារណាមួយដែលមានកម្មសិទ្ធបញ្ញា សូមលោកអ្នក ឬម្ចាស់កម្មសិទ្ធបញ្ញាមេត្តាទាក់ទងមកកាន់អ៊ីមែលរបស់ខ្ញុំបាទដោយចុច ទីនេះ ខ្ញុំបាទនឹងដកឯកសារនោះចេញពីគេហទំព័រនេះតាមតម្រូវការរបស់លោកអ្នក។